មុខសញ្ញា កាប់ ឆក់ ប្លន់ និងទទួលផលចោរកម្ម ត្រូវនគរបាលខណ្ឌកំបូលតាមប្រមាញ់បាន ០៦នាក់
ដោយអនុវត្តតាមបទបញ្ជាយ៉ាងមុឺងម៉ាត់ពីសំណាក់ឯកឧត្ដម ឧត្ដមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ។លោកវរសេនីយ៍ឯក ហង្ស មុនី អធិការនគរបាលខណ្ឌកំបូល បានឲ្យកម្លាំងជំនាញផ្នែកព្រហ្មទណ្ឌ ដឹកនាំដោយលោកវរសេនីយ៍ទោ ឈឹម សាវុទ្ធ អធិការរង ចុះស្រាវជ្រាវរហូតឈានដល់ការបង្រ្កាបជនសង្ស័យជាមុខសញ្ញាវាយ កាប់ ឆក់ ប្លន់ និងទទួលផលចោរកម្ម បានចំនួន០៦នាក់ ដកហូតវត្ថុតាងម៉ូតូ ០៣គ្រឿង និងសម្ភារ:មួយចំនួនទៀត ។
ជនសង្ស័យទាំង ០៦នាក់៖
-ទី១/ឈ្មោះ សួគ៌ ពួង ហៅ សូរ ពួង ភេទប្រុស អាយុ ៣០ឆ្នាំ មុខរបរទទួលទិញផលចោរកម្ម មានទីលំនៅភូមិអង្គ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ។
-ទី២/ឈ្មោះ អ៊ុល សំអាត ភេទប្រុស អាយុ ២៧ឆ្នាំ មុខរបរ មិនពិតប្រាកដ (ជាជនដៃដល់) ធ្លាប់ធ្វើសកម្មភាពឆក់ ២លើក មានទីលំនៅភូមិក្រាំងស្វាយ សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ ។
-ទី៣/ឈ្មោះ ហម ដារ៉ា ភេទប្រុស អាយុ ១៩ឆ្នាំ មុខរបរ មិនពិតប្រាកដ (ជាជនដៃដល់) មានទីលំនៅភូមិតាក្តុល សង្កាត់តាក្តុល ក្រុងតាខ្មៅ ខេត្តកណ្តាល ។
-ទី៤/ឈ្មោះ ទូច រដ្ឋា ហៅ ចន្ថា ភេទប្រុស អាយុ ២៧ឆ្នាំ មុខរបរមិនពិតប្រាកដ (ជាជនដៃដល់) មានទីលំនៅភូមិព្រែកថ្លឹង សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ ។
-ទី៥/ឈ្មោះ ឃិន ច័ន្ទដេវីត ភេទប្រុស អាយុ ១៩ឆ្នាំ មុខរបរ មិនពិតប្រាកដ (ជាជនដៃដល់) មានទីលំនៅភូមិព្រែកតាឡុង សង្កាត់ព្រៃឫស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល ។
-ទី៦/ឈ្មោះ ឃឿន ពេជ្រភារុន ភេទប្រុស អាយុ ២៥ឆ្នាំ មុខរបរ មិនពិតប្រាកដ (ជាជនដៃដល់) មានទីលំនៅភូមិព្រែកតាឡុង សង្កាត់ព្រៃឫស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល ។
បច្ចុប្បន្នជនសង្ស័យទាំង ០៦នាក់ខាងលើ ត្រូវបានបញ្ជូនខ្លួនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់ ។
ម៉ូតូរបស់ជនរងគ្រោះត្រូវបានប្រគល់ជូនម្ចាស់វិញ។